នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីផ្តល់ការណែនាំលើការរៀបចំបញ្ជីត្រួតពិនិត្យតាមដានការអនុវត្តអនុសាសន៍សវនកម្មហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានសវនកម្មទី១ និងនាយកដ្ឋានសវនកម្មទី២។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ការណែនាំបន្ថែមពាក់ព័ន្ធនឹងការរៀបចំបញ្ជីត្រួតពិនិត្យតាមដានការអនុវត្តអនុសាសន៍សវនកម្មហិរញ្ញវត្ថុ ដោយត្រូវមានបញ្ជីសំណួរ និងបញ្ជីឯកសារ ដើម្បីបម្រើដល់ការវាយតម្លៃលទ្ធផលតាមដានអនុសាសន៍គ្រាមុនប្រកបដោយនវានុវត្តន៍។ កិច្ចប្រជុំនេះ បានបញ្ចប់វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ នាថ្ងៃដដែល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។