នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យការផ្តល់មតិយោបល់របស់អង្គភាពក្រោមឱវាទ អ.ស.ហ. លើសេចក្តីព្រាងឯកសារស្តីពីគោលនយោបាយបង្កើនភាពជឿជាក់ និងភាពទន់ភ្លន់នៃការអនុវត្តការងារសវនកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានសវនកម្មទី១ និងនាយកដ្ឋានសវនកម្មទី២។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានធ្វើការត្រួតពិនិត្យ និងងផ្តល់ការណែនាំបន្ថែមក្នុងការកែសម្រួលខ្លឹមសារ នៃការរៀបសេចក្តីព្រាងឯកសារស្តីពីគោលនយោបាយបង្កើនភាពជឿជាក់ និងភាពទន់ភ្លន់នៃការអនុវត្តការងារសវនកម្ម តាមការលើកឡើងរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ កិច្ចប្រជុំនេះ បានបញ្ចប់វេលាម៉ោង ១២:១០ នាទីថ្ងៃត្រង់ នាថ្ងៃដដែល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។