នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ និងមន្រ្តីជំនាញការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) អមដោយមន្រ្តីជំនាញ ដើម្បីបញ្ជាក់បន្ថែមលើទិន្នន័យនិងព័ត៌មានស្ដីពីការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងការបង់ភាគទាន ១០% ជូនអគ្គលេខាធិការដ្ឋាន អ.ស.ហ. របស់ ន.ស.ស. សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣។ កិច្ចប្រជុំត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។