នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែឧសភា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានបានផ្តល់អនុសាសន៍ និងតម្រង់ទិសដៅការងារមួយចំនួនសម្រាប់ការអនុវត្តនៅខែបន្ទាប់។ ជាចុងក្រោយ ឯកឧត្ដមប្រធានបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់។