នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងចំនួនពីររួមមាន៖ ១.គោលការណ៍ណែនាំស្តីពីសវនកម្មហិរញ្ញវត្ថុ និង ២.សេចក្ដីណែនាំស្ដីពីយន្តការ និងនីតិវិធីតាមដានការអនុវត្តអនុសាសន៍សវនកម្មហិរញ្ញវត្ថុរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានណែនាំ កែសម្រួល និងផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីឱ្យសេចក្តីព្រាងទាំងពីរនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។ កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១១:៥០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។