នាព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំ “កិច្ចប្រជុំវាយតម្លៃរបាយការណ៍លទ្ធផលនៃការស្វែងយល់អំពីបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន” និងវិបស្សនាដើម្បីរៀបចំ “ផែនការសកម្មភាពបីឆ្នាំរំកិល ២០២៤-២០២៦” “ផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ២០២៤-២០២៦” និង “ផែនការយុទ្ធសាស្ត្រសវនកម្ម ២០២៤-២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ នៅសណ្ឋាគារមណ្ឌលគីរី ខេត្តមណ្ឌលគីរី។