នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ លោកលឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំប្រតិភូសវនកម្មនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដើម្បីជួបប្រជុំពិភាក្សា និងប្រមូលទិន្នន័យនិងព័ត៌មានសំខាន់ៗសម្រាប់កិច្ចការសវនកម្មឆ្នាំ២០២៤ និងការតាមដានការអនុវត្តអនុសាសន៍គ្រាមុន នៅនិយ័តករមូលបត្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានរបស់និយ័តករមូលបត្រកម្ពុជា។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ៩:៣០ នាទីព្រឹក និងបានបញ្ចប់នៅម៉ោង ១០:៤០ នាទីព្រឹកនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវ