ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ឯក ឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ កសហវបានផ្តល់ជាកិត្តិយសធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍មូលដ្ឋានអំពីនីតិវិធីនៃប្រតិបត្តិការសវនកម្មផ្ទៃក្នុងជូនដល់មន្ត្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលចុះហ្វឹកហាត់ការងារដល់ទីកន្លែងពាក់ព័ន្ធនឹងកិច្ចការសវនកម្មផ្ទៃក្នុងនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ កសហវ។