នាព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានបន្តដំណើរការកិច្ចប្រជុំ ដើម្បីពិនិត្យលើការឆ្លើយតបរបស់និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លើការរៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្មអនុលោមភាពនៅនិយ័តករគណនេយ្យ និងសវនកម្ម សម្រាប់ការិយបរិច្ឆេទ ២០២២។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចណែនាំឱ្យសវនករទទួលបន្ទុកផ្តល់ការបំភ្លឺដល់ ន.គ.ស. ជុំវិញការឆ្លើយតបរបស់ ន.គ.ស.។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។