នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំបទបង្ហាញផ្ទៃក្នុងស្តីពី “ប្រព័ន្ធរៀបចំរបាយការណ៍សវនកម្មឌីជីថលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” សម្រាប់មន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុង។ ប្រព័ន្ធនេះរៀបចំឡើងក្នុងគោលបំណងជួយសម្រួលក្នុងកិច្ចការងារធ្វើរបាយការណ៍សវនកម្មដើម្បីឱ្យមានងាយស្រួល និងទាន់ពេលវេលា។ បទបង្ហាញនេះបានបញ្ចប់នៅវេលាម៉ោង ១២:១៥ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_9005-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_8997-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_8998-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_9013-1024x683.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_9014-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_90009-1024x683.jpg)