នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីខួបគណនេយ្យ ជូនមន្រ្តីអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ ព្រមទាំងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអ.ស.ហ.។ កម្មវិធីវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពមន្រ្តីជំនាញ ជាពិសេសសវនករទទួលបន្ទុកពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះគណនេយ្យ និងហិរញ្ញវត្ថុ។ កម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ បានបញ្ចប់នៅវេលាម៉ោង ១២:៣០ ថ្ងៃត្រង់។