នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងក្របខ័ណ្ឌនៃការអនុវត្តសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការសកម្មភាពបីឆ្នាំរំកិល ២០២៣-២០២៥” វគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តថវិកាសមិទ្ធកម្ម” និងកិច្ចប្រជុំវាយតម្លៃការអនុវត្តពាក់កណ្តាលអាណ្ណត្តិនៃផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_77978-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_77979-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_77976-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_7797-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_77974-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_77972-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_77971-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779716-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779713-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779712-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779715-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779717-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779710-1024x670.jpg)
![](https://iauoffsa.gov.kh/wp-content/uploads/2023/06/IMG_779711-1024x670.jpg)