នារសៀលថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃ អ .ស.ហ. ដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. នឹងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ ឆ្នាំ (២០២១-២០៣០) បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុសផុលនិងលម្អិតលើផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងសម្រាប់ រយៈពេល ១០ ឆ្នាំ (២០២១-២០៣០) អង្គប្រជុំបានឯកភាពទទួលយកនៅផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងដោយស្នើសុំឱ្យអង្គភាពសវនកម្មផ្ទៃក្នុងធ្វើការកែសម្រួលបន្តិចបន្តួចដោយបន្ថែមនៅសមិទ្ធផលការងារសម្រេចបានព្រមទាំងការវិភាគ SWOT និងការរៀបចំផែនការសកម្មភាពជារយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។