ព័ត៌មានថ្មីៗ

កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពី​យន្តការ​​និងនីតិវិធីតាមដាន​ការអនុវត្ត​អនុសាសន៍​សវនកម្ម​ទ្រព្យសកម្ម​របស់​អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យលើការរៀបចំសេចក្ដីព្រាងសេចក្ដីណែនាំចំនួន ២ (ពីរ) រួមមាន ៖ ១). សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំក្របខ័ណ្ឌបទប្បញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុង និង២). សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុង” កិច្ចប្រជុំសមិទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សិក្ខាសាលាផ្សព្វផ្សាយប្រមូលធាតុចូលលើ “ផែនការអភិវឌ្ឍន៍ស្ថាប័នរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ឆ្នាំ បច្ចុប្បន្នកម្ម ២០២៦-២០៣៥” វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសន្និធិ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធរក្សាទុកទិន្នន័យនិងព័ត៌មានរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធរក្សាទុកទិន្នន័យនិងព័ត៌មានរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នារសៀលថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាព...

កិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មប្រចាំឆ្នាំ ២០២៥ និងសេចក្តីព្រាងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មគ្រាមុនរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.

នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មប្រចាំឆ្នាំ ២០២៥ និងសេចក្តីព្រាងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មគ្រាមុនរបស់អង្គភាពក្រោមឱវាទ អ.ស.ហ...