ព័ត៌មានថ្មីៗ

កិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទ អ.ស.ហ. កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន២ រួមមាន៖១.សេចក្ដីព្រាងសេចក្ដីណែនាំស្តីពីស្តង់ដាវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង២.សេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីយន្តការ និងនីតិវិធីនៃការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការរៀបចំអភិវឌ្ឍន៍កម្មវិធីបញ្ជ្រាបការយល់ដឹង និងការផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ កិច្ចប្រជុំពិនិត្យលើ សេចក្តីព្រាងឧត្តមានុវត្តន៍នៃការគ្រប់គ្រងសេវាបច្ចេកវិទ្យាព័ត៌មានផ្ទៃក្នុង

កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២២-២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុង

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២២-២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុង។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ជាអនុសាសន៍ណែនាំជាច្រើនដល់មន្រ្តីជំនាញសម្រាប់ជាមូលដ្ឋាន...

កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើមុខងាររបស់ប្រព័ន្ធចំនួន ៣រួមមាន ១. ប្រព័ន្ធស្នើសុំបញ្ជាក់លិខិតរដ្ឋបាល ២. ប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌ (ទ្រព្យសកម្ម ទ្រព្យសម្បត្តិរដ្ឋ) ៣. ប្រព័ន្ធប្រមូលទិន្នន័យសវនកម្ម

នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើមុខងាររបស់ប្រព័ន្ធចំនួន ៣រួមមាន ១. ប្រព័ន្ធស្នើសុំបញ្ជាក់លិខិតរដ្ឋបាល ២. ប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌ (ទ្រព្យសកម្ម ទ្រព្យសម្បត្តិរដ្ឋ) ៣. ប្រព័ន្ធប្រមូលទិន្នន័យសវនកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន

ពិធីបច្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)

នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំអនុប្រធានអង្គភាព និងប្រធាននាយកដ្ឋានដើម្បីចូលរួមពិធីបច្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...

កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្សនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្សនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាធាតុចូលមួយចំនួនដើម្បីបំពេញបន្ថែមលើសេចក្តីព្រាង...

សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ដំណើរការនៃការអនុវត្តការងារសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន”

នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សហការជាមួយក្រុមហ៊ុនឌឺឡ័យធ៍ ខេមបូឌា ខូអិលធីឌី (Deloittle Cambodia Co.,Ltd) បានរៀបចំកម្មវិធីសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ដំណើរការនៃការអនុវត្តការងារសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ...