ព័ត៌មានថ្មីៗ

កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពី​យន្តការ​​និងនីតិវិធីតាមដាន​ការអនុវត្ត​អនុសាសន៍​សវនកម្ម​ទ្រព្យសកម្ម​របស់​អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យលើការរៀបចំសេចក្ដីព្រាងសេចក្ដីណែនាំចំនួន ២ (ពីរ) រួមមាន ៖ ១). សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំក្របខ័ណ្ឌបទប្បញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុង និង២). សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុង” កិច្ចប្រជុំសមិទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សិក្ខាសាលាផ្សព្វផ្សាយប្រមូលធាតុចូលលើ “ផែនការអភិវឌ្ឍន៍ស្ថាប័នរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ឆ្នាំ បច្ចុប្បន្នកម្ម ២០២៦-២០៣៥” វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសន្និធិ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ការអនុវត្តការងារសវនកម្មហិរញ្ញវត្ថុ”

នាថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ការអនុវត្តការងារសវនកម្មហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ...

កិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២១-២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២១-២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៤ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ...

កិច្ចប្រជុំក្រុមការងាររៀបចំចងក្រងសទ្ទានុក្រមរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដើម្បីត្រួតពិនិត្យលើ”ការរៀបចំសទ្ទានុក្រមរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.”

ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំចងក្រងសទ្ទានុក្រមរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដើម្បីត្រួតពិនិត្យលើ”ការរៀបចំសទ្ទានុក្រមរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.”...

កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការតាមដានការអនុវត្តអនុសាសន៍សវនកម្ម” និង “កិច្ចប្រជុំវាយតម្លៃលទ្ធផលស្តីពីការពិនិត្យឡើងវិញ លើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន របស់អង្គភាពក្រោមឱវាទ អ.ស.ហ. សម្រាប់ឆមាសទី១ ឆ្នាំ២០២៤”

នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំ “កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការតាមដានការអនុវត្តអនុសាសន៍សវនកម្ម” និង “កិច្ចប្រជុំវាយតម្លៃលទ្ធផលស្តីពីការពិនិត្យឡើងវិញ លើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន របស់អង្គភាពក្រោមឱវាទ អ.ស.ហ.…