Month: June 2026

កិច្ចប្រជុំផ្ទៃក្នុងអង្គភាពលើសេចក្ដីព្រាងសេចក្តីណែនាំចំនួន២ (ពីរ) របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាពលើសេចក្ដីព្រាងសេចក្តីណែនាំចំនួន២ (ពីរ) រួមមាន៖ ១).សេចក្ដីព្រាងសេចក្តីណែនាំស្ដីពីយន្តការនិងនីតិវិធីនៃការរៀបចំក្របខ័ណ្ឌបទប្បញ្ញាត្តិ ២). សេចក្ដីណែនាំស្ដីពីយន្តការនិងនីតិវិធីនៃការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិផ្ទៃក្នុង...

“២៧០០ ជំហាន ដើម្បីកុមារកម្ពុជា”

នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា គ.ស.២០២៦ នៅពហុកីឡដ្ឋានមរតកតេជោ., ឯកឧត្តម ឈុន សម្បត្តិ អមដោយសហការី បានអញ្ជើញចូលរួម ពិធីដើរកម្សាន្ត “២៧០០ ជំហាន ដើម្បីកុមារកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណង...