Month: November 2026

ប្រជុំអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន២ រួមមាន៖១.សេចក្ដីព្រាងសេចក្ដីណែនាំស្តីពីស្តង់ដាវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង២.សេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីយន្តការ និងនីតិវិធីនៃការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនធាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំប្រជុំអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន២ រួមមាន៖១.សេចក្ដីព្រាងសេចក្ដីណែនាំស្តីពីស្តង់ដាវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង២.សេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីយន្តការ និងនីតិវិធីនៃការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន...

នាំកិច្ចប្រជុំអន្តរនាយកដ្ឋាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំសវនកម្មធនធានមនុស្ស របស់អង្គភាពសវនកម្មផ្ទៃក្នុង

នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំសវនកម្មធនធានមនុស្ស របស់អង្គភាពសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.....

កម្មវិធី “វិបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រឆ្នាំ២០២៦ និងបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ”

នៅថ្ងៃព្រហស្បតិ៍ ១០រោច និងថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) កញ្ញា ឌុំ ផានិត ប្រធានការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ និងជាប្រធានក្រុមការងារនារីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយកញ្ញា សុធី មេត្តា មន្ត្រីជំនាញការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១…