វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “សេចក្តីណែនាំលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា” សម្រាប់មន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
នៅថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី "សេចក្តីណែនាំលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា" សម្រាប់មន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ...