ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ៣ឆ្នាំ (២០២២-២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. និងតំណាងក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នូវផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ៣ឆ្នាំ (២០២២-២០២៤) ដោយផ្តោតសំខាន់ ១).ការកសាងរចនាសម្ព័ន្ធក្រុមការងារនារី ២).ការបង្កើនចំនួនមន្រ្តីជាស្រ្តី ៣).ការបង្កើនសមាសភាពថ្នាក់ដឹកនាំជាស្រ្តី ៤).ការបង្កើនការលើកទឹកចិត្តតាមរយៈការស្នើសុំផ្តល់គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសើរដល់មន្រ្តីជាស្រ្តីដែលមានស្នាដៃក្នុងការបំពេញការងារ ៥).ការអភិវឌ្ឍសមត្ថភាពមន្រ្តីតាមរយៈការផ្តល់ឱកាសទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញទាំងក្នុងនិងក្រៅប្រទេស ៦).ចូលរួមជាគ្រូឧទ្ទេសក្នុងការបណ្តុះបណ្តាល ផ្សព្វផ្សាយតាមកម្មវិធីផ្សេងៗដើម្បីបង្កើនភាពអង់អាចដល់ស្រ្តី និង ៧).ការអភិវឌ្ឍកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធនឹងមុខងារសវនកម្មផ្ទៃក្នុងជូនសវនដ្ឋាន។
កម្មវិធីសិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ កម្មវិធីសិក្ខាសាលានេះបានបញ្ចប់ប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។Agendaទាញយកឯកសារ
ក្របខ័ណ្ឌអភិវឌ្ឍន៏ផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់រយៈពេល៣ឆ្នាំ (២០២២-២០២៤)ទាញយកឯកសារ
ផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល៣ឆ្នាំ (២០២២-២០២៤)ទាញយកឯកសារ