នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងសេចក្តីណែនាំស្តីពីការវិភាគទិន្នន័យនិងព័ត៌មានអំពីការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទានប្រចាំត្រីមាស និងប្រចាំឆ្នាំ ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនៃនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ។