ព័ត៌មានថ្មីៗ

កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើការរៀបចំចងក្រងកម្រងបទប្បញ្ញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការប្រើប្រាស់ប្រព័ន្ធរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្ដីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការរៀបចំកម្មវិធីវាស់ស្ទង់ការយល់ដឹងអំពីមុខងារសវនកម្មផ្ទៃក្នុងរបស់មន្ដ្រីនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាង “សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្តីពីការពិនិត្យឡើងវិញលើសមិទ្ធកម្មប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់បណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.” កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាងចំនួនពីរគឺ “គោលការណ៍ណែនាំស្តីពី ការពិនិត្យឡើងវិញលើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការប្រមូលភាគទាន និងការប្រើប្រាស់ភាគទានរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” និង “សេចក្តីណែនាំស្តីពីស្តង់ដាមូលដ្ឋាន និងស្តង់ដានៃការសន្និដ្ឋានពាក់ព័ន្ធលើការអនុវត្តការពិនិត្យឡើងវិញលើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការប្រមូលភាគទាន និងការប្រើប្រាស់ភាគទានរបស់បណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.”

កម្មវិធីកាន់បិណ្ឌវេនទី៥ នៅវត្តទេព រង្សី (ហៅវត្តថ្មី) និងវត្តសុវណ្ណវារី (ហៅវត្តចាស់) ដែលស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

នារសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដំណើរដោយសហការីបានចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៥ នៅវត្តទេព រង្សី (ហៅវត្តថ្មី)...

កិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើ​ការកែលម្អ​ឧត្តមានុវត្តន៍នៃការ​គ្រប់គ្រងប្រតិបត្តិការរបស់អង្គភាពសវនកម្ម​ផ្ទៃក្នុងនៃ អ.ស.ហ.

ព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើ​ការកែលម្អ​ឧត្តមានុវត្តន៍នៃការ​គ្រប់គ្រងប្រតិបត្តិការរបស់អង្គភាពសវនកម្ម​ផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោក​អនុប្រធាន​អង្គភាព ​ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញ​នៃអង្គភាព​សវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាធាតុចូល​មួយចំនួន​ដើម្បី​បំពេញបន្ថែមលើការកែលម្អឧត្តមានុវត្តន៍​នេះឲ្យកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង

នារសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែសីហា ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ។…

កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យលើលទ្ធផលនៃការបូកសរុបការងារ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា គ.ស.២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យលើលទ្ធផលនៃការបូកសរុបការងារ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...

កម្មវិធីស្តីពី “កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការតាមដានអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៤” និង “កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទានរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. ប្រចាំឆមាសទី១ ឆ្នាំ២០២៥”

នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីស្តីពី “កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការតាមដានអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៤” និង “កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទានរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. ប្រចាំឆមាសទី១…