ព័ត៌មានថ្មីៗ

កិច្ចប្រជុំសមិទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារ ត្រីមាសទី៣ ឆ្នាំ២០២៦ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើការរៀបចំចងក្រងកម្រងបទប្បញ្ញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការប្រើប្រាស់ប្រព័ន្ធរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្ដីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការរៀបចំកម្មវិធីវាស់ស្ទង់ការយល់ដឹងអំពីមុខងារសវនកម្មផ្ទៃក្នុងរបស់មន្ដ្រីនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាង “សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្តីពីការពិនិត្យឡើងវិញលើសមិទ្ធកម្មប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់បណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.”

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខ័ណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មធនធានមនុស្ស”

នាថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខ័ណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មធនធានមនុស្ស” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។...

សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងធនធានមនុស្ស”

នាថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងធនធានមនុស្ស” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ....

កិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អាណត្តិទី១ លើកទី២៣

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អាណត្តិទី១ លើកទី២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...

កម្មវិធីសំណេះសំណាលជាមួយមន្រ្តីជានារីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ លើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”

នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្រ្តីជានារីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ លើកទី១១៤ ក្រោមប្រធានបទ...

លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.ដឹកនាំសមាជិកចូលរួមកិច្ចប្រជុំជាមួយនិយ័តករមូលបត្រកម្ពុជា

នារសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំសមាជិកប្រតិភូសវនកម្មចូលរួមកិច្ចប្រជុំជាមួយនិយ័តករមូលបត្រកម្ពុជា ដឹកនាំដោយ លោកជំទាវ សុខ សុគន្ធជីវិ អគ្គនាយករងនៃ ន.ម.ក....