ព័ត៌មានថ្មីៗ

វេទិកាស្តីពី “មុខងារសវនកម្ម” រៀបចំឡើងដោយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពី​យន្តការ​​និងនីតិវិធីតាមដាន​ការអនុវត្ត​អនុសាសន៍​សវនកម្ម​ទ្រព្យសកម្ម​របស់​អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យលើការរៀបចំសេចក្ដីព្រាងសេចក្ដីណែនាំចំនួន ២ (ពីរ) រួមមាន ៖ ១). សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំក្របខ័ណ្ឌបទប្បញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុង និង២). សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុង” កិច្ចប្រជុំសមិទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សិក្ខាសាលាផ្សព្វផ្សាយប្រមូលធាតុចូលលើ “ផែនការអភិវឌ្ឍន៍ស្ថាប័នរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ឆ្នាំ បច្ចុប្បន្នកម្ម ២០២៦-២០៣៥”

កិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២២ នៅអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករមូលបត្រកម្ពុជា

នារសៀលថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍សវនកម្ម របាយការណ៍ពិនិត្យឡើងវិញ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២២ នៅអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករមូលបត្រកម្ពុជា។...

ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១៥ អាណត្តិទី១

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១៥ អាណត្តិទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. តាមរយៈប្រព័ន្ធ (Zoom) ....

វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “សុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គម”របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី "សុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គមរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ." សម្រាប់មន្រ្តីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ...

កិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាព

នារសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មអនុលោមភាព ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ....

កិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងការបង់ភាគទាន១០% ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករសន្តិសុខសង្គម

នារសៀលថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍សវនកម្ម របាយការណ៍ពិនិត្យឡើងវិញ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងការបង់ភាគទាន១០% ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣...