សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងប្រតិបត្តិការ”

នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងប្រតិបត្តិការ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ...

កិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ជាមួយក្រុមការងារបច្ចេកទេសនៃ អ.ស.ហ. ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួម”

នារសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ជាមួយក្រុមការងារបច្ចេកទេសនៃ អ.ស.ហ. ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងប្រកាសស្តីពី.....

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងសហការីបានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់.....

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងបានវាយតម្លៃសមិទ្ធកម្មការងារ...

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

នៅព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា គ.ស.២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា...