ព័ត៌មានថ្មីៗ

កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើការរៀបចំចងក្រងកម្រងបទប្បញ្ញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការប្រើប្រាស់ប្រព័ន្ធរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្ដីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការរៀបចំកម្មវិធីវាស់ស្ទង់ការយល់ដឹងអំពីមុខងារសវនកម្មផ្ទៃក្នុងរបស់មន្ដ្រីនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាង “សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្តីពីការពិនិត្យឡើងវិញលើសមិទ្ធកម្មប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់បណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.” កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាងចំនួនពីរគឺ “គោលការណ៍ណែនាំស្តីពី ការពិនិត្យឡើងវិញលើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការប្រមូលភាគទាន និងការប្រើប្រាស់ភាគទានរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” និង “សេចក្តីណែនាំស្តីពីស្តង់ដាមូលដ្ឋាន និងស្តង់ដានៃការសន្និដ្ឋានពាក់ព័ន្ធលើការអនុវត្តការពិនិត្យឡើងវិញលើការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការប្រមូលភាគទាន និងការប្រើប្រាស់ភាគទានរបស់បណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.”

កិច្ចប្រជុំវាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២២-២០២៤ និងវិបស្សនាដើម្បីរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សម្រាប់រយៈពេល ១០ឆ្នាំ (២០២៦-២០៣៥)

នាព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិល ២០២២-២០២៤ និងវិបស្សនាដើម្បីរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សម្រាប់រយៈពេល ១០ឆ្នាំ (២០២៦-២០៣៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន សម្បត្តិ...

កិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខណ្ឌបទប្បញ្ញត្តិក្នុងការរៀបចំរបាយការណ៍ចុះស្វែងយល់អំពីបរិស្ថានត្រួតពិនិត្យនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. និងសេចក្តីណែនាំយន្តការនីតិវិធីស្តីពីការស្នើសុំបញ្ជាក់លិខិតរដ្ឋបាលតាមប្រព័ន្ធឌីជីថល

នាព្រឹកថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខណ្ឌបទប្បញ្ញត្តិក្នុងការរៀបចំរបាយការណ៍ចុះស្វែងយល់អំពីបរិស្ថានត្រួតពិនិត្យនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. និងសេចក្តីណែនាំយន្តការនីតិវិធីស្តីពីការស្នើសុំបញ្ជាក់លិខិតរដ្ឋបាលតាមប្រព័ន្ធឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន...

កិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្ដីព្រាងផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២៥-២០២៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទី ព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិត​ផ្ទៃក្នុង​អង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្ដីព្រាងផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២៥-២០២៨...

កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីសវនកម្ម

នាថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សហការជាមួយអាជ្ញាធរសវនកម្មជាតិ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីសវនកម្ម ក្រោមអធិបតីភាពរបស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងតំណាងអាជ្ញាធរសវនកម្មជាតិ។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះនឹងត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ…

លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្មបានដឹកនាំមន្រ្តីជំនាញជួបប្រជុំពិភាក្សាជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

នាថ្ងៃចន្ទ ១៣រោច ថ្ងៃអង្គារ ១៤រោច ខែអស្សុជ និងថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ២១ និង២៣ ខែតុលា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធាន ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម អមដោយលោកប្រធាននាយកដ្ឋានសវនកម្មទី២ លោកអនុប្រធាននាយកដ្ឋានសវនកម្មទី១…