លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្មបានដឹកនាំមន្រ្តីជំនាញប្រជុំពិភាក្សាជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)
នាថ្ងៃពុធ ១កើត និងថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ និងទី២៣ ខែតុលា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម អមដោយលោកប្រធាននាយកដ្ឋានសវនកម្មទី១ និងលោកអនុប្រធាននាយកដ្ឋានសវនកម្មទី១ បានដឹកនាំមន្រ្តីជំនាញការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ និងការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ ជួបប្រជុំពិភាក្សាជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា…
