កិច្ចប្រជុំបើកដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៦ជាមួយតំណាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)
នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំប្រតិភូសវនកម្ម ចូលរួមកិច្ចប្រជុំជាមួយតំណាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលដឹកនាំដោយ លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់…
