កិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន៥
នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន៥ រួមមាន៖ ១.)សេចក្តីព្រាងសេចក្តីណែនាំស្តីពីទម្រង់របាយការណ៍សវនកម្មទ្រព្យសកម្មនៅបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. ២.)សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ទ្រព្យសកម្មនៅបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. ៣.) សេចក្តីព្រាងសេចក្តីណែនាំស្តីពីទម្រង់របាយការណ៍សវនកម្មទ្រព្យសកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ៤.) សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ទ្រព្យសកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.…
