នៅថ្ងៃចន្ទ ២កើត ខែពិសាធ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក គាត ហេង អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ .ស.ហ. បានផ្តល់វគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ តាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីបញ្ជ្រាបការយល់ដឹងដល់មន្ត្រីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ស្តីពីនីតិវិធីសវនកម្មផ្ទៃក្នុង។